កោះ Thanh Lan - ត្បូងពេជ្រលាក់ខ្លួនៅកណ្ដាលនាយសមុទ្រ VOV5 Media -   31 ឧសភា 2024 | 20:00:00 (VOVWORLD) - ខុសពីភាពសប្បាយអ៊ូអរនៃទីកន្លែងទេសចរណ៍នានានៅលើកោះ Co To កោះ Thanh Lan មានភាពសុខសាន្តត្រាណជាមួយនឹងឆ្នេរពណ៌ខៀវស្រងាត់ និងវាលខ្សាច់សក្បុស។ Thanh Lan គឺជាកោះធំជាងគេនៅស្រុក Co To (ខេត្ត Quang Ninh) ដែលមានឆ្នេរស្អាតជាច្រើន នៅតែរក្សាបាននូវភាពស្រស់ស្អាតដ៏រហោស្ថាន។ មនុស្សជាច្រើនប្រៀបប្រដូចកោះ Thanh Lan ជាត្បូងពេជ្រដែលលាក់ខ្លួននៅកណ្ដាលនាយសមុទ្រ។ ជារៀងរាល់ថ្ងៃមានជើងនាវាជាច្រើនពី Co To ទៅ Thanh Lan។ ភ្ញៀវទេសចរអាចជ្រើសរើសទាំងកប៉ាល់ល្បឿនលឿនដើម្បីទៅដល់កោះលឿនបំផុត ឬនាវាឈើ ឬទូកអ្នកនេសាទដើម្បីរីករាយនឹងមានអារម្មណ៍បណ្ដែតបណ្ដោយលើផ្ទៃសមុទ្រពណ៌ខៀវដូចត្បូងអញ្ចឹង។ ផ្លូវថ្នល់ដ៏ស្អាតបាតជាមួយនឹងខ្យល់អាកាសបរិសុទ្ធ។ Thanh Lan ត្រូវបានគ្របដណ្តប់ដោយព្រៃឈើរហូតដល់ ៧០% នៃផ្ទៃដី ដូច្នេះនៅពេលធ្វើដំណើរ អ្នកទស្សនានឹងឃើញដើមឈើខៀវស្រងាត់នៅសងខាងផ្លូវ។ ឆ្នេរនៅ Thanh Lan សុទ្ធតែមានទេសភាពដ៏ស្រស់ថ្លា។ ទឹកសមុទ្រនៅ Thanh Lan ថ្លាឆ្វង់ដូចកញ្ចក់ ដែលអាចមើលឃើញយ៉ាងច្បាស់ពីដុំផ្កាថ្ម និងហ្វូងត្រីចម្រុះពណ៌ ផ្តល់ឱ្យអ្នកទស្សនានូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។ ជាមួយនឹងឆ្នេរទឹករាក់ ភ្ញៀវទេសចរអាចហែលទឹកយ៉ាងស្រួលក្នុងទឹកពណ៌ខៀវថ្លា។ ពណ៌ខៀវថ្លានៃឆ្នេរសមុទ្រ Thanh Lan។ ជាមួយនឹងទេសភាពដ៏ស្រស់បំព្រង និងឆ្នេរពណ៌ខៀវស្រឡះ Thanh Lan បន្សល់ទុកឱ្យអ្នកទស្សនាមានការចាប់អារម្មណ៍ដែលមិនអាចបំភ្លេចបានចំពោះឃុំកោះដ៏សុខសាន្តត្រាណមួយនៅកណ្តាលនាយសមុទ្រ៕ VOV5 Media Tag VOV VOVworld កោះ វៀតណាម សមុទ្រ ទេសចរណ៍ ប្រតិកម្មទៅវិញ ផ្ញើទៅ ផ្សេងៗ គយគយ់ទេសភាពថ្ងៃរះដំបូងបំផុតរបស់មាតុភូមិនៅ Mui Dien នំបញ្ចុកអន្ទង់ - មុខម្ហូបពិសេសនៅខេត្ត Hung Yen ភូមិធូប Thuy Xuan - គោលដៅដែលមិនគួររំលងពេលមកដល់ Hue Hon Kho ជាមួយនឹងភាពស្រស់ស្អាតនៅក្នុងរដូវទឹកស្រក