បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម

(VOVWORLD) - រាល់ការឃោសនា ការផ្សព្វផ្សាយក្រោមគ្រប់រូបភាព អំពីខ្លឹមសារនានាដែលផ្ទុយ ទៅនឹងប្រវត្តិសាស្ត្រនិងច្បាប់អន្តរជាតិនោះ សុទ្ធតែជាមោឃៈ មិនអាចផ្លាស់ ប្ដូរការពិតអំពីអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការរបស់វៀតណាម ចំពោះប្រជុំកោះទាំងពីរ Truong Sa និង Hoang Sa ក៏ដូចជាការពិតជាក់ស្ដែងអំពីបញ្ហា សមុទ្រខាងកើតបានឡើយ។

បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម - ảnh 1នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang។
នៅសន្និសីទសារព័ត៌មានជាប្រចាំ នារសៀលថ្ងៃទី៨ មេសា នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានប្រកាសថា រាល់ការឃោសនា ការផ្សព្វផ្សាយក្រោមគ្រប់រូបភាព អំពីខ្លឹមសារនានាដែលផ្ទុយទៅនឹងប្រវត្តិសាស្ត្រនិងច្បាប់អន្តរជាតិនោះ សុទ្ធតែជាមោឃៈ មិនអាចផ្លាស់ប្ដូរការពិតអំពីអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Truong Sa និង Hoang Sa ក៏ដូចជាការពិតជាក់ស្ដែងអំពីបញ្ហាសមុទ្រខាងកើតបានឡើយ។
ឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្ដីពីការដែលយីហោអន្តរជាតិមួយចំនួនដូចជា H&M Gucci ឬក៏ Channel យល់ព្រមកែប្រែផែនទីលើគេហទំព័ររបស់ពួកគេតាមសំណើររបស់ប្រទេសចិននោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា៖
“រាល់ការឃោសនា ការផ្សព្វផ្សាយក្រោមគ្រប់រូបភាព អំពីខ្លឹមសារនានាដែលផ្ទុយទៅនឹងប្រវត្តិសាស្ត្រនិងច្បាប់អន្តរជាតិនោះ សុទ្ធតែជាមោឃៈ មិនអាចផ្លាស់ប្ដូរការពិតអំពីអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Truong Sa និង Hoang Sa ក៏ដូចជាការពិតជាក់ស្ដែងអំពីបញ្ហាសមុទ្រខាងកើតបានឡើយ។ វៀតណាមតម្រូវឲ្យបណ្ដាសហគ្រាសគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa និង Hoang Sa ក៏ដូចជាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការរបស់វៀតណាមចំពោះតំបន់សមុទ្រពាក់ព័ន្ធនានា នៅសមុទ្រខាងកើត ផងដែរ”។
ទាក់ទិននឹងទស្សនៈរបស់វៀតណាមចំពោះការដែលប្រទេសនានា រួមមានអាមេរិកនិងប្រទេសសមាជិកមួយចំនួននៃសហភាពអឺរ៉ុប កំពុងចង់បង្កើនសកម្មភាពយាមល្បាតនៅ  សមុទ្រខាងកើតលោកស្រី Le Thi Thu Hang បានមានប្រសាសន៍ថា៖ «សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ គឺជាសេចក្តីប្រាថ្នារួមរបស់ប្រទេសនានាក្នុងតំបន់ និងនៅលើពិភពលោក។ ការគោរពតាមសណ្តាប់ធ្នាប់អន្តរជាតិនៅលើសមុទ្រ និងការអនុវត្តដោយសុឆន្ទៈ ពេញលេញ និងមានទំនួលខុសនូវអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) គឺមានសារៈសំខាន់ក្នុងការអនុវត្តជាក់ស្តែង។ វៀតណាមអំពាវនាវដល់បណ្តាប្រទេសឱ្យរួមវិភាគទានដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត គោរពតាមច្បាប់អន្តរជាតិ UNCLOS ឆ្នាំ១៩៨២ ព្រមទាំងគោរពយ៉ាងមឹងម៉ាត់នូវសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ជាពិសេសគឺកាតព្វកិច្ចអត់ធ្មត់ មិនធ្វើអោយស្មុគស្មាញដល់ស្ថានភាព ដើម្បីបង្កលក្ខណៈអំណោយផលដល់ការចរចាស្តីពីក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ