វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ

(VOVWORLD) - យ៉ាងណាមិញ វៀតណាមសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាង វៀតណាមនិងអង្គការសហប្រជាជាតិនឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខជាពុំខាន។
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ - ảnh 1 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស Pham Binh Minh ថ្លែងនៅក្នុងពិធីអបអរសាទរខួប ៧៥ ឆ្នាំនៃការបង្កើតអង្គការសហប្រជាជាតិ

តបតាមការអញ្ជើញរបស់អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោក Kamal Maholtra នៅយប់ថ្ងៃទី ២៣ ខែតុលា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរក ថាក្នុងពិធីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតស្ថាប័ននេះ។ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍពិភពលោកក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ។ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ជំរុញការចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងបានឲ្យដឹងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមកំពុងខិតខំប្រឹងប្រែង ជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន - អង្គការសហប្រជាជាតិ រួមទាំងការឆ្លើយតបទៅនឹងផលប៉ះពាល់ដែលបណ្តាលមកពីជំងឺរាតត្បាត កូវីដ ១៩ ទៀតផង។ យ៉ាងណាមិញ វៀតណាមសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអង្គការសហប្រជាជាតិនឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខជាពុំខាន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ