វិទ្យុសំលេងវៀតណាម

សមត្ថកិច្ច - ភារកិច្ច៖

   វិទ្យុសំលេងវៀតណាម ជាវិទ្យុសំលេងជាតិ ជាស្ថាប័នស្ថិតនៅក្រោមឪវាទរបស់
រដ្ឋាភិបាល អនុវត្ត សមត្ថកិច្ចផ្សាយពត៌មានឃោសនាគោលមាគ៍ាគោលនយោ
បាយរបស់បក្សនិងច្បាប់របស់រដ្ឋ រួមចំណែក លើកកំពស់ តំរិតប្រជាបញ្ញា បំរើ
ឲ្យជីវភាពស្មារតីរបស់ប្រជាជន។វិទ្យុសំលេងវៀតណាមសរសេរកាត់ជាភាសាវៀត
ណាមគឺ វិទ្យុ TNVN ឈ្មោះអន្តរជាតិ ជាភាសាអង្គគ្លេសគឺ Voice of Vietnam (សរ
សេរកាត់គឺ VOV)។

       វិទ្យុសំលេងវៀតណាម(VOV)បានបង្កើតក្រោយពីបដិវត្តខែសីហាឆ្នាំ ១៩៤៥
 ផ្សាយកម្មវិធីដើមដំបូង នៅវេលាម៉ោង ១១ និង ៣០នាទីនាថ្ងៃទី៧ ខែកញ្ញាឆ្នាំ
 ១៩៤៥ ដោយសេចក្ដីបក្រកាស ”ទីនេះ វិទ្យុ សំលេងវៀតណាម ផ្សាយចេញពីហា
ណូយរដ្ឋធានី
នៃប្រទេស វៀតណាមប្រជាធិបតេយ្យ សធារណៈរដ្ឋ”។ ដល់វេលា
ម៉ោង១១ និង៣០ នាទីនាថ្ងៃទី២ខែកក្កដាឆ្នាំ ១៩៧៦បានប្ដូរទៅជា “ទីនេះវិទ្យុ
សំលេងវៀតណាម ផ្សាយ
ចេញពី ហាណូយ រដ្ឋធានី នៃ សធារណៈរដ្ឋ សង្គមនិយម 
វៀត ណាម
 ”។

រចនាសម្ព័ន្ធ៖

        វិទ្យុសំលេងវៀតណាម ជាស្ថាប័នផ្សព្វផ្សាយ ពហុមធ្យោបាយ។ វិទ្យុសំលេងវៀត
ណាមមាន បណ្ដាកាណាល់ ផ្សាយសំលេង ដូចជា៖

·       កាណាល់ពត៌មាននយោបាយចំរុះ (ហៅកាត់ថាVOV1)

·       កាណាល់វប្បធម៌ជីវភាពវិទ្យាសាស្ត្រ-អប់រំ(VOV2)

·       កាណាល់តន្ត្រីពត៌មានកំសាន្ត(VOV3)

·       កាណាល់ផ្សាយសំលេងជាភាសារជនជាតិ(VOV4)

·       កាណាល់ផ្សាយជាភាសារបរទេស(VOV5)

·       កាណាល់ VOVចរាចរ។    

វិទ្យុសំលេងវៀតណាមមានការសែតសរសេរមួយគឺការសែត ”សំលេងវៀតណាម” 
ដែលចេញផ្សាយច្បាប់ដើមដំបូង នាថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ ១៩៩៨។ នាថ្ងៃទី៣ ខែគុម្ភះ 
ឆ្នាំ១៩៩៩វិទ្យុ សំលេង វៀត ណាមបានបើកជាផ្លូវការការសែតអេលិចត្រូនិក VOV 
online នៅអាស័យដ្ឋាន http://www.vov.vn។  នាថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ២០០៨ កាណាល់
ទូរទស្សន៍ របស់ វិទ្យុ សំលេងវៀតណាមជាផ្លូវការ កត់សម្គាល់នូវការរីកធំធាត់របស់វិទ្យុសំលេងវៀតណាម ដោយ មានប្រភេទសារពត៌មាន ទំនើប ដ៏ គ្រប់គ្រាន់ រួម មាន៖ 
ការសែតផ្សាយសំលេង ការសែតទូរទស្សន៍ ការសែតសរសេរ និង ការសែត អេលិចត្រួ
និក។

វិទ្យុសំលេងវៀតណាម មានមជ្ឃមណ្ឌលពត៌មាន១មជ្ឃមណ្ឌលបច្ចេកទេសផ្សាយ
សំលេង១ សាលា ជាន់ ខ្ព ស់ផ្សាយសំលេង និងទូរទស្សន៍ចំនួន២មជ្ឃមណ្ឌលផ្សាយពា
ណិជ្ជកម្ម និងសេវាកម្មផ្សាយសំលេង១(VOVas) អគ្គក្រុមហ៊ុននិហរ័ណ-អាហរ័ណ ឧប
ករណ៍សំភារៈពត៌មាន (ហៅកាត់ថា EMICO) ។

វិទ្យុសំលេងវៀតណាមមានស្ថាប័នប្រចាំនៅភូមិភាគចំនួន៥ក្នុងប្រទេសគឺ ភូមិ
ភាគពាយ័ព្យ ភូមិភាគភាគកណ្ដាល ភូមិភាគ Tay Nguyen ទីក្រុង Ho Chi Minh និង 
វាលទំទាបទន្លេ Cuu Long និងស្ថាប័នប្រចាំ នៅ បរទេសចំនួន ១០ គឺ នៅ ប៉េកាំង -
 ចិន វៀងច័ន្ទ - ឡាវ បាំងកក - ថៃ ភ្នំពេញ - កម្ពុជា ប៉ារីស-បារាំង ម៉ូស្គូវ - រុស្ស៊ី តូក្យូ -
 ជប៉ុន វ៉ាស៊ីនតោន - អាមេរិក -ឆែកនិង គែរ -អេហ្វ្សីប៕

ថ្នាក់ដឹកនាំរបស់វិទ្យុសម្លេងវៀតណាម

 photo 1

អគ្គនាយក៖ លោក Do Tien Sy (ដូ ទៀន ស៊ី) សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស

គុណវុឌ្ឍិ: អនុបណ្ឌិតរដ្ឋបាលពាណិជ្ជកម្ម; បរិញ្ញាបត្រនយោបាយ; បរិញ្ញាបត្រគរុកោសល្យគណិតវិទ្យា

 photo 2

អគ្គនាយករង៖  Tran Minh Hung (ត្រឹន មិញ ហុង)

គុណវុឌ្ឍិ៖ បណ្ឌិតផ្នែកភាសាវិទ្យា; បរិញ្ញាបត្រច្បាប់ បរិញ្ញាបត្រភាសាបរទេស

 

 photo 3

អគ្គនាយករង៖ Ngo Minh Hien (ង៉ូ មិញ ហៀន)

គុណវុឌ្ឍិ៖ បរិញ្ញាបត្រភាសាបរទេស; បរិញ្ញាបត្រសេដ្ឋកិច្ច

 
 photo 4

អគ្គនាយករង៖ Vu Hai Quang (វ៉ូ ហាយ ក្វាង)

គុណវុឌ្ឍិ: អនុបណ្ឌិតអេឡិចត្រូនិចនិងទូរគមនាគមន៍; អនុបណ្ឌិតសារព័ត៌មាន បរិញ្ញាបត្រសេដ្ឋកិច្ច

 photo 5

អគ្គនាយករង៖ Pham Manh Hung (ហ្វាម ម៉ាន់ ហុង)

គុណវុឌ្ឍិ៖ បរិញ្ញាបត្រច្បាប់សេដ្ឋកិច្ច